ក្រសួងការងារប្រកាសជ្រើសរើសអ្នកជំនាញការឲ្យចូលបម្រើការងារនៅ ប.ស.ស. ចំនួន ២០រូប
តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសអ្នកជំនាញការចំនួន២០រូប ឲ្យចូលធ្វើការនៅស្ថាប័នរបស់ខ្លួន ដោយនឹងបិទឈប់ទទួលពាក្យត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
សមាសភាពដែលនឹងត្រូវជ្រើសរើសមានដូចខាងក្រោម៖
- អ្នកជំនាញអភិវឌ្ឍកម្មវិធីគេហទំព័រជាន់ខ្ពស់ (Senior Frontend Developer) ចំនួន ០៣ រូប
- អ្នកអភិវឌ្ឍកម្មវិធីផ្នែកខាងក្រោយជាន់ខ្ពស់ (Senior Backend Developer) ចំនួន ០៣ រូប
- អ្នកអភិវឌ្ឍកម្មវិធីទូរសព្ទឆ្លាតវៃ (Smart phone) ចំនួន ០២ រូប
- អ្នកគ្រប់គ្រងកម្មវិធីផ្នែកអភិវឌ្ឍកម្មវិធី (Project Manager) ចំនួន ០២ រូប
- អ្នករចនាសម្ព័ន្ធទិន្នន័យ និងវិស្វករទិន្នន័យ (Data Architecture & Data Engineer) ចំនួន ០៣ រូប
- អ្នកជំនាញវិភាគទិន្នន័យ ទស្សនីយកម្មទិន្នន័យ (Data Analytics & Visualization)ចំនួន ០២ រូប
- អ្នកជំនាញវាយតម្លៃហិរញ្ញវត្ថុ (Actuarial Valuation) ចំនួន ០៣ រូប
- គណនេយ្យករជំនាញ (CPA) /ត្រួតពិនិត្យផ្ទៃក្នុង (Internal Control) / សវនកម្មផ្ទៃក្នុង (Internal Audit) ចំនួន ០១ រូប
- អ្នកវិភាគហិរញ្ញវត្ថុជំនាញ (CFA) / អ្នកវិភាគការវិនិយោគ (Investment Analyst) / អ្នកគ្រប់គ្រងវិនិយោគ (Investement Manager) ចំនួន ០១ រូប
លក្ខខណ្ឌនៃការជ្រើសរើសមានដូចខាងក្រោម៖
- ត្រូវមានសញ្ជាតិខ្មែរ
- គោរពក្រមសីលធម៌វិជ្ជាជីវៈ និងពុំធ្លាប់ជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈិម
- មិនស្ថិតនៅក្នុងក្របខ័ណ្ឌជាមន្ត្រីរាជការ
សម្រាប់ឯកសារភ្ជាប់ត្រូវមានដូចខាងក្រោម៖
- សេចក្ដីថតចម្លងសញ្ញាបត្រជំនាញ (មានការបញ្ជាក់ពីអាជ្ញាធរដែនដី) ចំនួន ០១ ច្បាប់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានការបញ្ជាក់ពីអាជ្ញាធរដែនដី) ចំនួន ០១ ច្បាប់
- លិខិតបញ្ជាក់ពីបទពិសោធន៍ការងារ ចំនួន ០១ ច្បាប់