Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានដំឡើងពី ២០៨$ ដល់ ២១០$

ដោយ៖លី ធារិទ្ធ | ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ការងារ-បណ្ដុះបណ្ដាល សង្គម-សេដ្ឋកិច្ច

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានខ្លឹមសារថា អបអរសាទរ ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៦ ត្រូវបានតម្លើងពី ២០៨ដុល្លារ ដល់ ២១០ដុល្លារ សម្រាប់បងប្អូនកម្មករ-កម្មការិនី ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។

សូមជម្រាបជូនបន្ថែមថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ នឹងត្រូវដំឡើង២ដុល្លារទៀត ស្មើនឹង២១០ដុល្លារក្នុង១ខែ។ ការប្រកាសដំឡើងនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្ដិទី៤ លើកទី៤ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ៕